សូមបើកដំណើរការ Javascript

អារម្មណ៍មួយដែលឯកា

 ·  ☕ 1 នាទី  ·  🐱 ធិ

Sun Set

កុំស្រឡាញ់គេ រហូតដល់បាត់បង់ខ្លួនឯង។ កុំព្រោះតែអារម្មណ៍ឯការបស់ខ្លួនឯង ធ្វើឱ្យសម្រេចខុស ពីព្រោះចុងក្រោយអ្នកក៏ឈឺចាប់ហើយគេក៏ឈឺចាប់។ ក្តីស្រឡាញ់មិនអាចបង្ខំបានទេ បើអ្នកគ្រាន់តែចង់បានគេមក ដើម្បីកុំឱ្យអ្នកមានអារម្មណ៍ថាឯកា ចុងក្រោយអ្នកក៏នៅតែឯកា ពីព្រោះបេះដូងអ្នកមិនទាន់ច្បាស់លាស់នៅឡើយ។ បើអ្នកមិនព្យាយាមស្គាល់ខ្លួនឯងឱ្យបានច្បាស់ជាមុនសិនទេ អ្នកនឹងមិនអាចដឹងថាខ្លួនឯងត្រូវការអ្វីឱ្យប្រាកដឡើយ។ កុំដោយសារអារម្មណ៍ឯកាមួយនេះ ធ្វើឱ្យអ្នកផ្លាស់ប្តូរខ្លួនឯង ដើម្បីបានគេមកនៅជិត ពីព្រោះអ្នកអាចនឹងបាត់បង់តម្លៃខ្លួនឯង។

ដោយ៖ នារីប្រពៃ

ចែករំលែក

ពុទ្ធិ
សរសេរដោយ
ធិ
មានជីវិតមានសង្ឃឹម